Thursday, August 2, 2012


​​   ផ្អែមល្ហែមមែន 
មិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី

កុមារមិនថាឡើយពូកគេនៅទីណានោះទេ គឺពួកគេតែងតែមានភាពងាយស្រួលជានិច្ច ក្នុងការប្រា ស្រ័យទាក់ទងគ្នា តាមរយះការលេងល្បែងកំសាន្ត​របស់ពួកគេ ទោះជាពួកគេមានសញ្ជាតិ និង​ភាសា ផ្សេងគ្នាក៏ដោយ។ ជាក់ស្តែងដូចជាកុមារីជនជាតិ ឥណ្ឌូនេស៊ី​ទាំងនេះអញ្ចឹង កាលពីថ្ងៃទី ៧ ខែ កក្កដា​ឆ្នាំ២០១២កន្លងទៅនេះ ពួកគេបានរួមដំណើរទៅចូលរួមក្នុងកម្មវិធីចែករង្វាន់មួយ សម្រាប់សិស្សពូកែ បំណាច់ឆ្នាំ នៅសាលាមិត្តភាព កម្ពុជា-ឥណ្ឌូនេស៊ី ច្រេះ ខេត្តព្រៃវែង។ សំណើចក្អាក់ ក្អាយប្រកបដោយទឹកមុខរីករាយ កុមារឥណ្ឌួនេស៊ី និង​ កុមារកម្ពុជាបានលេងល្បែងកំសាន្ត រួមគ្នាដែលមើលទៅហាកិដូចជាពួកគេហ្នឹងស្គាល់គ្នាយូរណាស់​ហើយអញ្ចឹង តែការពិតពួកគេមិនដែល ស្គាល់គ្នាសោះពីមុនមក។ បញ្ហាភាសាមិនមែនជាឧបសគ្គរារាំងក្នុងការរក្សាចំណងមិត្តភាព ឲ្យបាន គងវង់នោះទេ ដូចជាភាពស្នឹតស្នាលរវាង​កុមារកម្ពុជានៅខេត្តព្រៃវែង និង​ កុមារឥណ្ឌូ្ននេស៊ីនេះស្រាប់។ យើងខ្ញុំសង្ឃឹមថា កុមារទាំងនេះនាពេលអនាគត នឹងក្លាយជាអ្នកដឹកនាំប្រទេសជាតិ ដែលអាចនាំ មកនូវសន្តិភាព ក្នុងលោក នេះបាន...។

  កុមារីឥណ្ឌូនេស៊ី អាវ បាទិក បបួល កុមារី កម្ពុជា លេងល្បែង​ទះដៃគ្នា

 ភាពស្រស់ស្រាយរបស់កុមារកម្ពុជានិង​ឥណ្ឌូនេស៊ី

No comments:

Post a Comment